នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌភូមិភាគទី២ មានឯកឧត្តម ច្រឹង គឹមស្រ៊ាន ឯក ឧត្ដម ជឹម លាវ លោកជំទាវស៊ី វណ្ណថា បានអញ្ជើញចុះជួបសំណេះសំណាលឈ្វេងយល់ការងារ ជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិសរុបចំនួន ៥៥នាក់ មកពីឃុំជ្រៃវៀន និងឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ពិធីសំណេះសំណាលនេះក្នុងគោលបំណងផ្តល់ឱកាសដល់សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ បានផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកអំពីការអនុវត្តច្បាប់ ការធ្វើលិខិតបទដ្ឋានគតិយុត្តិ បញ្ហាកង្វល់ បញ្ហាប្រឈម តម្រូវការ និងសំណូមពរ ជុំវិញការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្ដោតសំខាន់លើការផ្តល់សេវារដ្ឋបាល ការងារស្ថិតិប្រជាពលរដ្ឋ កាធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត្រានុកូលដ្ឋាន ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព (៧ចំណុច) និងបានជម្រុញ អាជ្ញាធរឃុំ ស្មៀន ភូមិ ប៉ុស្តិរដ្ឋបាល ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យមើលឈ្មោះ និងជម្រុញប៉ុស្តិនរដ្ឋបាលឱ្យខិតខំធ្វើអត្តសញ្ញណ័បណ្ណជូនប្រជាពលឱ្យបានឆាប់ និងទាន់ពេលវេលា។ ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី២ ក៏បាននាំយកអំណោយសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រមុខរដ្ឋស្តីទី នូវឧបករណ៍តេសត្តរហ័សចំនួន ៥ប្រអប់ប្រគល់ជូនឃុំ និង១៧ប្រអប់ ប្រគល់ជូនរដ្ឋបាលស្រុកទុកប្រើប្រាស់ និងជូនថវិកាដល់សមាជិកអង្គប្រជុំក្នុងម្នាក់ៗទទួលបាន៣០,០០០រៀល សរុបថវិកា១,៦៥០,០០០ រៀល (មួយលានប្រាំមួយរយហាសិបពាន់រៀល)។ នាពេលនោះដែរ ឯកឧត្តម លោកជំទាវ អញ្ជើញបន្តដំណើរទៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តនាំយកអំណោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅតេស្តរហស័ចំនួន ៣កេសធំ ជូនមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងថវិកាមួយចំនួនជូនដល់អាជ្ញាធរពាក់ព័ន្ធដែលបានចូលរួមផងដែរ៕